ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តពាក់ស្លាកលេខ ខ.ម បុករះផ្ទះប្រជាពលរដ្ឋអស់ជាង២០ម៉ែត្រ ផ្អើលទាំងយប់

    BY Khmernote Media February 2, 2019
    រថយន្តពាក់ស្លាកលេខ ខ.ម បុករះផ្ទះប្រជាពលរដ្ឋអស់ជាង២០ម៉ែត្រ ផ្អើលទាំងយប់

    ភ្នំពេញ​៖​ បើតាមប្រភពព័ត៌មានមួយបានអោយដឹងថាមាន រថយន្ត​​ Mazda ស្លាក​លេខ​ ខ.ម​ ​បោះពួយ​យ៉ាង​លឿន​ជ្រុល​បុក​រះ​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​រួច​បេីក​រថយន្ត​ទុក​ក្នុង​បុរី​សំងំ​យ៉ាង​សង្ហា​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះទេ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​១១យប់​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​បេតុង​ចំណុចផ្សារ​ភូមិ​សិរីយា ​ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​ ក្រុង​ភ្នំពេញ​។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Mazda BT50 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ 01 2-8499 បេីក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ស្ដាំ​ជ្រុល​ទៅ​បុក​រះ​បង្គោល​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។ ភ្លាមៗ​នោះ​ដែរ​រថយន្ត​បង្ក​ខាង​លើ​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ​ថែម​ទាំង​បេីក​រត់​គេច​ចូល​ទៅ​ក្នុង​បុរី​មួយ​កន្លែង​សំងំ​យ៉ាង​សង្ហា​តែ​ម្ដង​។

    ក្រោយ​ពេលកេីត​ហេតុ​ក៏​មាន​ខាងតំណាង​រថយន្ត​បង្ក​របាន​ចុះ​មក​ធ្វើ​ការ​ចរចា​គ្នា​​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ ដែល​រង​ការ​ខូចខាតដោយ​សុំ​ធ្វើ​សំយ៉ាប​ផ្ទះ​ថ្មី​ឲ្យ​វិញ​ ដេីម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​តែ​ម្តង​​៕

    ប្រភព៖ Toch Kolap

    Share This Post:
    MPO4D jitutoto mpo4d Mpoplay