BREAKING! កីឡាករប្រដាល់ Thiago Teixeira ត្រូវបានគេដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO
- BY
- autoadmin
- April 6, 2023
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ។

ស្ថាប័នម៉ឺយថៃពិភពលោក (WMO) បានចោទថា សកម្មភាពរបស់កីឡាករប្រដាល់ Thiago Teixeira បានបម្រើឱ្យនយោបាយ បង្អាប់កីឡាជាតិថៃ និងញុះញង់ឱ្យមានការស្អប់គ្នា ហើយថា វាគឺជាទង្វើមិនសមរម្យនោះឡើយ។ ពួកគេបាននិយាយថា Thiago Teixeira មិនត្រឹមតែប្រមាថខ្លួនគាត់ និងកីឡាប៉ុណ្ណោះទេ គាត់ថែមទាំងមិនគោរពដល់លោក Gary Barrett ដែលជាប្រធាន WMO នៅអាល្លឺម៉ង់ និងជាអ្នកលើកស្ទួយដល់ Apex Fight Series។
ពួកគេបានបន្ថែមទៀតថា Thiago Teixeira បានហាត់រៀនម៉ឺយថៃ នៅក្នុងប្រទេសថៃ ហើយបានសាក់ពាក្យ «Muay Thai» នៅលើខ្នងថែមទៀតផង។ គាត់មានទាំងក្លឹបប្រដាល់នៅកោះសាមុយ គឺក្លឹប Super 8 Muay Thai ប៉ុន្តែក្រោយមកបែរជាប្រកាសលែងជាអ្នកប្រដាល់ម៉ឺយថៃតទៅទៀត ដូច្នេះទើបពួកគេបានសម្រេចដកហូតខ្សែក្រវ៉ាត់ និងហាមគាត់ពីសង្វៀនថៃ WMO បែបនេះ៕



ប្រភព៖ World MuayThai Organization
អត្ថបទ៖ លីដា
- Share This Post:






