ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅចិនដាក់កំហិត នឹងផាកពិន័យសិស្សណា ដែលឡើងទម្ងន់ក្រោយពេលចូលឆ្នាំចិនរួច

    BY Khmernote Media February 8, 2019
    សាលារៀនមួយនៅចិនដាក់កំហិត នឹងផាកពិន័យសិស្សណា ដែលឡើងទម្ងន់ក្រោយពេលចូលឆ្នាំចិនរួច

    សាលារៀនមួយបានចេញសេចក្តីប្រកាសជាផ្លូវការថា ប្រសិនបើសិស្សណាម្នាក់ឡើងទម្ងន់ខ្លួន ២ គីឡូក្រាម ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ សាលានឹងធ្វើការពិន័យសិស្សនោះភ្លាម។ សាលាវិទ្យាល័យមួយ ក្នុងខេត្ត Zhejiang ភាគខាងត្បូងប្រទេចិន គឺជាសាលាមួយដែលយកចិត្តទុកដាក់ទៅលើសុខភាពសិស្សជាចម្បង។ តាមថ្នាក់ដឹកនាំរបស់សាលារៀនខាងលើនេះ បានបញ្ជាក់ថានៅក្នុងសាលារៀនរបស់គាត់មានសិស្សធាត់លើសទម្ងន់ជាច្រើន ដែលពួកគេទើបតែមានអាយុចន្លោះពី ១៣ ឬ ១៤ ឆ្នាំប៉ុណ្ណោះ។

    លោកបានបន្តថា កុមារដែលនៅវ័យប៉ុណ្ណេះគឺជាវ័យមានទំនោរចង់ញ៉ាំអាហារច្រើនតាមចិត្ត ហើយពួកគេមិនបានខ្វល់អំពីបរិមាណអាហារដែលអាចធ្វើឲ្យគេធាត់លើសទម្ងន់នោះទេ។ ដូចនេះហើយទើបសាលាចេញសេចក្តីប្រកាសខាងលើ​ ដើម្បីទប់ស្កាត់ កុំអោយពួកគេធាត់លើសទម្ងន់ និងដាស់តឿនឲ្យសិស្សចេះប្រុងប្រយ័ត្នជុំវិញបញ្ហាសុខភាព។ សូមបញ្ជាក់ថា ចិនជាប្រទេសដែលមានតួរលេខកុមារធាត់លើសទម្ងន់ខ្ពស់បំផុតនៅលើពិភពលោក​នៅនេះបើយោងតាមការសិក្សានៅក្នុងឆ្នាំ ២០១៧ ហើយគេរំពឹងថានៅក្នុងឆ្នាំ ២០៣០ តួលេខកុមារចិនដែលធាត់លើសទម្ងន់នឹងកើនដល់ ៥០ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay