ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យោធា​មី​យ៉ាន់​ម៉ា​បានវាយប្រហារតាមអាកាសទៅលើ​ភូមិ​មួយ ដែលធ្វើឱ្យមនុស្ស​ ១០០​នាក់​ ត្រូវបាត់បង់ជីវិត

    BY autoadmin April 12, 2023
    យោធា​មី​យ៉ាន់​ម៉ា​បានវាយប្រហារតាមអាកាសទៅលើ​ភូមិ​មួយ ដែលធ្វើឱ្យមនុស្ស​ ១០០​នាក់​ ត្រូវបាត់បង់ជីវិត

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយកងកម្លាំងយោធា។ ពួកគេរាយការណ៍ថា យន្តហោះយោធាបានកំណត់គោលដៅភូមិមួយ នៅតំបន់ភាគពាយ័ព្យនៃក្រុង Sagaing ជាច្រើនដងកាលពីថ្ងៃអង្គារ។ ប្រជាជនត្រូវបានគេរាយការណ៍ថា កំពុងប្រារព្ធពិធីអបអរសាទរការបើកការិយាល័យរដ្ឋាភិបាលរួបរួមជាតិ របស់គណបក្សប្រឆាំងនៅពេលមានការវាយប្រហារនោះ។

    សេចក្តីរាយការណ៍​បានឱ្យដឹងថា អ្នកស្លាប់​និង​របួស​រួមមានទាំង​ស្ត្រី និង​កុមារ​ ប៉ុន្តែអ្នកនាំពាក្យរបស់យោធាបានប្រាប់ NHK ថា គាត់មិនដឹងអំពីការវាយប្រហារតាមអាកាសណាមួយឡើយ។ មេទ័ពកំពូលរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅតែទទូចហៅសមាជិកនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជា «ភេរវករ» ស្របពេលដែលពួកយោធាបានបង្កើនការទម្លាក់គ្រាប់លើប្រជាជន។ ជាមួយគ្នានេះ អាជ្ញាធរក្នុងប្រទេសថៃបាននិយាយថា ការកើនឡើងនៃអំពើហិង្សាបានបង្ខំឱ្យពលរដ្ឋមីយ៉ាន់ម៉ាប្រហែល ៨,០០០នាក់ ត្រូវភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសថៃដើម្បីសុវត្ថិភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: