អន្តរជាតិ
ចូលឆ្នាំចិនឆ្នាំនេះ ចំនួនភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុថយចុះយ៉ាងច្រើន
BY Khmernote Media
February 8, 2019
ខេត្តព្រះសីហនុ-របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អោយដឹងថា ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមឆ្នាំ២០១៩នេះមានការថយចុះជាងឆ្នាំ២០១៨កន្លងទៅ ក្នុងនោះ រយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ កុម្ភៈ មានភ្ញៀវប្រមាណ៥៨ ០០០នាក់ ថយចុះ ៣៤,០៩%។ ក្នុងនោះភ្ញៀវជាតិប្រមាណ៤៥ ៥០០នាក់ ថយចុះ៤២,៤៤ % ។ ចំណែកភ្ញៀវអន្តរជាតិប្រមាណ១២ ៥០០នាក់ កើនឡើង៣៩,៦៦%។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តលោកតាំង សុចិត្រគ្រឹស្នាថ្លែងថា ភ្ញៀវដែលចូលមកខេត្តព្រះសីហនុ បានទៅលេងនៅតាមតំបន់ទេសចរណ៍នានា មានដូចជាតំបន់ឆ្នេរខ្សាច់ តំបន់កោះនិងរមណីយ៍ដ្ឋានធម្មជាតិដែលមានក្នុងខេត្តព្រះសីហនុ៕ (រូបភាពពីមន្ទីរទេសចរណ៍ខេត្ត)

ប្រភព៖ Huy Bunleng


