អន្តរជាតិ
ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ជាបុត្រីច្បងអតីតស្តេចថៃ នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី
BY Khmernote Media
February 8, 2019
ថៃ៖ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ដែលជាបុត្រីច្បងអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នឹងឈរឈ្មោះធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតនាថ្ងៃ ទី២៤ ខែមីនា ខាងមុខ ដែលវាជារឿងនឹកស្មានមិនដល់នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយថៃ។ ការប្រកាសនេះបានធ្វើឡើងក្នុងថ្ងៃសុក្រនេះ ដោយគណបក្សសុវត្ថិភាពជាតិថៃ (Thai Raksa Chart Party) ជុំវិញពាក្យចចាមអារ៉ាមដែលម្ចាស់ក្សត្រីវ័យ ៦៧ឆ្នាំ រូបនេះនឹងចូលរួមនយោបាយ។ គណបក្សនេះដែរត្រូវបានគេឱ្យដឹងថា ជាអតីតគណបក្សរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់គេចខ្លួននៅឯបរទេស៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia