ប្រទេសថៃរំពឹងថា ករណីជំងឺកូវីដ១៩នឹងកើនឡើងក្រោយការប្រារព្ធពិធីបុណ្យសង្ក្រាន្ត
- BY
- autoadmin
- April 20, 2023
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណី COVID-19 នៅក្នុងប្រទេសថៃ បានកើនឡើងក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈដែលការជួបជុំគ្នាដ៏ធំសម្រាប់ពិធីបុណ្យសង្ក្រាន្ត បានជំរុញការចម្លងជាពិសេសនៅក្នុងខេត្តដែលពេញនិយមពីអ្នកទេសចរ។ លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយករបស់នាយកដ្ឋានបាននិយាយថា៖«យោងទៅតាមនាយកដ្ឋានរោគរាតត្បាត COVID-19 កំពុងរីករាលដាលតាមរដូវដូចជាជំងឺផ្តាសាយ»។ លោកក៏រំពឹងថា ជំងឺ COVID-19 នឹងរីករាលដាលកាន់តែច្រើនក្នុងរដូវវស្សាខាងមុខ។

លោក Tares បានស្នើសុំឱ្យប្រជាជនទទួលយកថ្នាំបង្ការជំងឺ COVID-19 ឬ ៣ខែ បន្ទាប់ពីការចាក់លើកចុងក្រោយរបស់ពួកគេ នៅមុនពេលរដូវវស្សាចាប់ផ្តើម ខណៈក្រសួងក៏នឹងធ្វើការចាក់វ៉ាក់សាំងប្រចាំឆ្នាំជាលើកដំបូងក្នុងឆ្នាំនេះ។ សម្រាប់អ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ ដែលមានជំងឺត្រាំងត្រែងជាប់ខ្លួនទាំង ៨ប្រភេទ ដែលត្រូវបានកំណត់ ឬហៅថាក្រុម ៦០៨, បុគ្គលិកសេវាកម្មអ្នករស់នៅក្នុងតំបន់បិទខ្ទប់, បុគ្គលិកពេទ្យ និងកុមារអាយុក្រោម ៥ឆ្នាំ គួរតែទទួលបានវ៉ាក់សាំងបង្ការឱ្យបានជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ ឬបង្កើតរោគសញ្ញាធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






