គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានធ្វើឱ្យមានការព្រមានរលកយក្សស៊ូណាមិនៅកោះ Kermadec ប្រទេសនូវែលសេឡង់
- BY
- autoadmin
- April 24, 2023
សេវាសង្គ្រោះបន្ទាន់ជាតិរបស់ប្រទេសនូវែលសេឡង់ បានចេញសេចក្តីជូនដំណឹងមួយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដែលបានវាយប្រហារនៅក្នុងតំបន់កោះ Kermadec ។ ប្រជាជនត្រូវតែជម្លៀសខ្លួនជាបន្ទាន់ពីគ្រប់កន្លែងនៅជិតឆ្នេរសមុទ្រ ខណៈការរញ្ជួយដីនេះត្រូវបានគេដឹងថា មានរយៈពេលយូរជាងមួយនាទី ឬខ្លាំងល្មម ដែលមនុស្សពិបាកក្នុងការទប់ជំហរ។

ការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានកើតឡើងនៅម៉ោង ១២ និង ៤២ នាទីយប់ (ម៉ោងក្នុងតំបន់) នៅជម្រៅ ១០ គីឡូម៉ែត្រ ក្នុងតំបន់កោះ Kermadec។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ និងវិទ្យាសាស្ត្រ GNS កំពុងវាយតម្លៃ និងប្រកាសពីការព្រមានរលកយក្សស៊ូណាមិ ដែលអាចប៉ះពាល់ដល់កោះ Kermadec របស់នូវែលសេឡង់មួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






