សូមប្រុងប្រយ័ត្ន! ករណីគប់កញ្ចក់រថយន្តមួយគ្រឿង ខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវ៤១ ឡើងទៅទីរួមខេត្តកំពង់ស្ពឺ
- April 24, 2023
នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានហេតុការណ៍មួយបានកើតឡើងទៅលើ ប្ដីប្រពន្ធមួយគូ ដែលបានធ្វើដំណើរ ពីផ្លូវលេខ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ ដោយមានជនអនាមិក បានគប់កញ្ចក់រថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យខូចខាតយ៉ាងដំណំ តែសំណាងល្អពុំមានមនុស្សរងរបួសនោះទេ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Yem Sreyroth បានសរសេររៀបរាប់ថា៖ « ពីផ្លូវ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ គប់មួយទំហឹង ម៉ោងប្រហែល៨៖១០នាទីយប់ ព្រលឹងរត់ចេញក្រៅខ្លួនបាត់ហើយពីរនាក់ប្ដី »។ ក្នុងហេតុការណ៍នេះដែរ មានអ្នកចែករំលែក ក្នុងបណ្ដាញសង្គមជាច្រើនផងដែរ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរនៅតាមដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកើតមានឡើងនូវហេតុការណ៍នេះជាយថាហេតុ ៕


ប្រភព៖ Yem Sreyroth
- Share This Post:






