អន្តរជាតិ
ដើម្បីសុវត្ថិភាព កម្លាំងជំនាញស៊ីម៉ាក់ សម្រេចបំផ្ទុះគ្រាប់បែក ដែលជនខិលខូចលួចដាក់បង្កៃ នៅកាស៊ីណូ ហ្គូដិន
BY Khmernote Media
February 10, 2019
ក្រោយពីមានការភ្ញាក់ផ្អើលនូវករណីរកឃើញនូវគ្រាប់បែកកំណត់ម៉ោងដែលមានជនខិលខូចលួចបង្កៃ ទីបំផុតកម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើការបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គូឌិន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាប្រមាណជា ៧យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
យ៉ាងណាមិញនៅមិនមានតំរុយឬអត្តសញ្ញាណអ្វីពីជនខិលខូចដែលបានលួចបង្កៃគ្រាប់បែកកំណត់ម៉ោងនេះទេ ក្នុងការចុចបំផ្ទុះនូវគ្រាប់បែកនៅនឹងកន្លែងគឺបញ្ចៀសនូវគ្រោះថ្នាក់ និងដើម្បីសុវត្ថិភាព៕





