ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ហ៊ុន ជា អោយលោក ម៉ៃ សុគន្ធ សុំទោស លោកគ្រូ ហុងដា ភ្លាម ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យដាក់លោកគ្រូ ហុងដា

    BY Khmernote Media May 1, 2023
    ឯកឧត្តម ហ៊ុន ជា អោយលោក ម៉ៃ សុគន្ធ សុំទោស លោកគ្រូ ហុងដា ភ្លាម ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យដាក់លោកគ្រូ ហុងដា

    កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នារិះគន់លោក ម៉ៃ សុគន្ធ យ៉ាងខ្លាំង បន្ទាប់ពីលោក ម៉ៃ សុគន្ធ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក និយាយមិនសមរម្យមកលើលោក Keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា។ ជុំវិញការបង្ហោះរបស់លោក ម៉ៃ សុគន្ធ ផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានប្រតិកម្មយ៉ាងខ្លាំង និងបានណែនាំឲ្យលោក ម៉ៃ សុគន្ធ ធ្វើការសុំទោសលោកគ្រូ ហុងដា ភ្លាមៗ។

    ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមថា៖ «☝🏻មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែមុិចបានពូកែរដើរទើសតែគេចឹង ? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ ? ☝🏻ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតំម្លៃអីម៉ាតិចសោះហ្មង 👎🏻 ឈប់បានឈប់ទៅ 👍🏻វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់ ☝🏻❤️🇰🇭❤️🕊️🐉»

    ឯកឧត្តម បានបន្តទៀតថា៖ «☝🏻បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម 👍🏻😡 ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង ❤️🇰🇭កម្ពុជា ❤️🇰🇭 ❤️🕊️🐉 កាន់តែលឿនកាន់តែល្អ 👍🏻😡😡😡 ម៉ៃ សុគន្ធ ☝🏻😡»

    Share This Post: