ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើមជាលើកដំបូងបង្អស់

    BY autoadmin May 5, 2023
    រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើមជាលើកដំបូងបង្អស់

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើម (Respiratory Syncytial Virus) ជាលើកដំបូងបង្អស់កាលពីថ្ងៃពុធ។ វ៉ាក់សាំងដែលមានឈ្មោះថា Arexvy ត្រូវបានអនុម័ត សម្រាប់ការការពារជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលបណ្តាលមកពី RSV ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ RSV គឺជាមេរោគឆ្លងខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់សួត និងផ្លូវដកដង្ហើមចំពោះបុគ្គលគ្រប់ក្រុមអាយុ។ ចំពោះមនុស្សវ័យចំណាស់ RSV គឺជាមូលហេតុទូទៅនៃជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលប៉ះពាល់ដល់សួត និងអាចបណ្តាលឱ្យមានជំងឺរលាកសួត និងរលាកទងសួត ដែលគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាម ​​FDA ។

    ជារៀងរាល់ឆ្នាំ RSV នាំឱ្យមនុស្សត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រមាណពី ៦០,០០០ ទៅ ១២០,០០០ នាក់ និងការស្លាប់ពី ៦,០០០ ទៅ ១០,០០០ នាក់ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ លោក Peter Marks នាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្ត្ររបស់ FDA បាននិយាយថា៖«ការអនុម័តនៅថ្ងៃនេះ លើវ៉ាក់សាំង RSV ដំបូងបង្អស់ គឺជាសមិទ្ធិផលសុខភាពសាធារណៈដ៏សំខាន់មួយក្នុងការទប់ស្កាត់ជំងឺ ដែលអាចគំរាមកំហែងដល់អាយុជីវិត និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់ FDA ក្នុងការសម្របសម្រួលការអភិវឌ្ឍន៍វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: