អន្តរជាតិ
រថភ្លើងបុកជាមួយរថយន្តបែនដឹកដី ផ្ងារជើងនៅស្រុកព្រៃនប់
BY Khmernote Media
February 11, 2019
ស្រុកព្រៃនប់-(ដំណឹងបឋម) កាលពីវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ថ្ងៃ១១ ខែកុម្ភៈ ឆ្នានំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង បានបុកប៉ះជាមួយរថយន្តបែនដឹកដី នៅឃុំទឹកថ្លា ស្រុកព្រៃនប់ កន្លែងថ្នល់រថភ្លើងឆ្លងកាត់ផ្លូវជាតិលេខ៣ ។ អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕




