ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង រកឃើញសារធាតុគីមីហាមឃាត់ ក្នុងងៀតបបែល និងស្ពៃជ្រក់ ដែលលក់នៅក្នុងផ្សារវាលយន្ត

    BY Khmernote Media February 12, 2019
    មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង រកឃើញសារធាតុគីមីហាមឃាត់ ក្នុងងៀតបបែល និងស្ពៃជ្រក់ ដែលលក់នៅក្នុងផ្សារវាលយន្ត

    កាលពីថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយនឹងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង។

    មន្ត្រីជំនាញបានដកហូតគំរូមួយចំនួនដូចជា បន្លែ ស្ករត្នោត ម្ទេសឆា សាច់ក្រក ងៀតបបែល ត្រីងៀត ប្រហុក និងស្ពៃជ្រក់ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាព។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួន ក្នុង ងៀតបបែល ចំនួន ៥.៥០ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ Borax និង ស្ពៃជ្រក់ ចំនួន ៦ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ Salicylie Acid បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដើម្បីយកមកកម្ទេចចោលភ្លាមៗផងដែរ៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General
    ដោយ​៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay