និស្សិតចិនម្នាក់ប្រឈមនឹងការនិរទេសចេញពីហ្វីលីពិន បន្ទាប់ពីនាងបានធ្វើរឿងបែបនេះដាក់ប៉ូលិសហ្វីលីពិន
និស្សិតស្រីជនជាតិចិនម្នាក់ត្រូវបានប៉ូលិសហ្វិលីពិនចាប់ខ្លួន និងប្រឈមនឹងការនិរទេសចេញពីប្រទេសហ្វីលីពិន បន្ទាប់ពីនាងបានគប់កែវ សង់ខ្យាទៅកាន់ប៉ូលិសហ្វីលីពិនម្នាក់។ និស្សិតជនជាតិរូបនេះមានឈ្មោះថា Zhang Jiale អាយុ ២៣ ឆ្នាំ និងជានិស្សិតឆ្នាំទីមួយ នៃវិទ្យាស្ថាន SoFA Design Institute ក្នុងទីក្រុង Makati នៃប្រទេសហ្វីលីពិន។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ខណៈដែលនិស្សិតស្រីរូបនេះព្យាយាមយកកែវសង់ខ្យារបស់នាងចូលទៅញ៉ាំក្នុងរថភ្លើង។ បើតាមប៉ូលិសប្រចាំការនៅក្នុងស្ថានីយ៍ រថភ្លើងក្រោមដីបានឲ្យដឹងថា រូបគាត់បានប្រាប់ទៅនិស្សិតស្រីជនជាតិចិននេះថា សូមញុាំសង់ខ្យាឲ្យអស់សិនទៅចាំចូលទៅក្នុងរថភ្លើង តែនាងមិនព្រមធ្វើតាមនោះទេ ហើយនៅតែព្យាយាមដើរចូលទៀត។ ចុងក្រោយ នាងក៏បានគប់កែវនោះចំទ្រូងរបស់ប៉ូលិសហើយក៏ត្រូវបានប៉ូលិសបានធ្វើការឃាត់នាងតែម្តង។ ភ្លាមៗក្រោយការបង្កហេតុ នាងត្រូវបានប៉ូលិសចាប់ខ្លួន ពីបទបំពានលើប៉ូលិស ហើយនាងថែមទាំងប្រឈមនឹងការនិរទេសចេញពីប្រទេស ហ្វីលីពិនទៀតផង៕

អត្ថបទ៖ភក្តី
ប្រភព៖shanghai