ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំគណបក្សឆ្ពោះទៅមុខ ប្រកាសបង្កើតរដ្ឋាភិបាលចម្រុះដែលមានគណបក្សចំនួន ៨ រួមបញ្ចូលគ្នា

    BY autoadmin May 18, 2023
    មេដឹកនាំគណបក្សឆ្ពោះទៅមុខ ប្រកាសបង្កើតរដ្ឋាភិបាលចម្រុះដែលមានគណបក្សចំនួន ៨ រួមបញ្ចូលគ្នា

    លោក Pita Limjaroenrat របស់គណបក្សឆ្ពោះទៅមុខ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សរបស់លោកនឹងធ្វើការជាមួយគណបក្សចំនួន ៧ ដទៃទៀត ដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះមួយ ដែលមានអាសនៈ ៣១៣ រួមគ្នា នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសរុបទាំងអស់ ៥០០ អាសនៈ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Nation Thailand

    គណបក្សចម្រុះគ្នាទាំង ៨ មានដូចជា៖ គណបក្សឆ្ពោះទៅមុខ, ភឿថៃ, ថៃសាងថៃ, ថៃសេរី, ប្រាចាឆាត, យុត្តិធម៌ថៃ Fair, Plung Sungkom Mai, និង Peu Thai Ruamphalang។

    លោក Pita បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំងអស់ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងព័ត៌មានលម្អិតរបស់ខ្លួន ដែលនឹងចេញផ្សាយនៅថ្ងៃចន្ទ។ លោក​បន្ថែម​ថា លោក​នឹង​បង្កើត​គណៈកម្មាធិការ​មួយ ​ដើម្បី​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: