ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte ចង់ប្តូរឈ្មោះប្រទេសទៅជា “Maharlika”វិញដោយសារតែ…

    BY Khmernote Media February 13, 2019
    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte ចង់ប្តូរឈ្មោះប្រទេសទៅជា “Maharlika”វិញដោយសារតែ…

    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បាននិយាយថា គាត់ចង់ប្តូរឈ្មោះប្រទេសហ្វីលីពីនចេញ ព្រោះថាឈ្មោះនេះគឺ គ្រាន់តែជាឈ្មោះដែលត្រូវបានគេដាក់បណ្តោះអាសន្នកាលពីជំនាន់ប្រទេសអេស៉្បាញដាក់អាណានិគមលើប្រទេសហ្វីលីពិនតែប៉ុណ្ណោះ ហើយក្រោយមកក៏ចេះតែជាប់ប្រើឈ្មោះនេះតែម្តងរហូតមកដល់សព្វថ្ងៃ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល លោក Rodrigo Duterte អញ្ជើញទៅធ្វើចូលវេទិកាសាធារណៈមួយក្នុងខេត្ត Maguindanao កាលពីថ្ងៃចន្ទកន្លងទៅនេះ។

    បន្ថែមពីនេះទៅទៀតលោក Rodrigo Duterte បាននិយាយច្បាស់ៗថា ឈ្មោះហ្វីលីពិននេះត្រូវបានហៅដំបូងដោយលោក Ferdinand Magellan ខណៈដែលគាត់បានមកដល់ប្រទេសនេះជាលើកដំបូង ហើយមូលហេតុដែលគាត់ហៅដូចនេះក៏ព្រោះថា មានលុយអេស្ប៉ាញដែលមានរូបស្តេច Philip (ស្តេចនៃប្រទេសអេស៉្បាញ) ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសនេះ។ ក្រោយមកជនបរទេសក៏បានហៅប្រទេសនេះថា Philippines (ហ្វីលីពិន) និងជាប់ឈ្មោះនេះរហូតដល់សព្វថ្ងៃនេះតែម្តង។ បើតាមលោកប្រធានធិបតីរូបនេះបានបញ្ជាក់ថា ប្រទេសមួយនេះ (ហ្វីលីពិន) គួរតែមានឈ្មោះថា “Maharlika” វិញទើបជាឈ្មោះដើមរបស់ប្រទេស។ សូមបញ្ជាក់ថា ស្តេច Philip របស់អេស្ប៉ាញបានឡើងគ្រង់រាជកាលពីជាង ៥០០ ឆ្នាំមុន ហើយឈ្មោះហ្វីលីពិនរបស់ប្រទេសជាសមាជិកអាស៊ានមួយនេះត្រូវបានគេប្រើប្រាស់ជាង ២០០ ឆ្នាំមកហើយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay