ស្រ្តីម្នាក់ខកចិត្តយ៉ាងខ្លាំងក្នុងយប់នៃថ្ងៃផ្សំដំណេកព្រោះឃើញប្រដាប់ភេទប្តីរបស់នាងមានប្រវែងត្រឹម ៣ សង់ទីម៉ែត្រ
ស្រ្តីជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងនៅក្នុងយប់នៃថ្ងៃផ្សំដំណេករបស់ខ្លួន បន្ទាប់ពីនាងបានរកឃើញថា ប្រដាប់ភេទប្តីរបស់នាងមានទំហំតូចខ្លាំង ដែលខុសប្លែកពីទំហំធម្មជាតិរបស់មនុស្សប្រុសទូទៅ។ តាមរយៈបណ្តាសង្គមរបស់នាងបានឲ្យដឹងថា ស្ត្រីរូបនេះមានអាយុ ២៧ ឆ្នាំ និងមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ។
សាររបស់នាងបានរៀបរាប់ថា នាងបានស្គាល់ប្តីរបស់នាងជាងមួយឆ្នាំមុនពេលឈានដល់ថ្ងៃរៀបការ ហើយក្នុងរយៈពេលស្គាល់គ្នានេះ នាងតែងបង្កើតឱកាសចង់រួមភេទជាមួយនឹងប្តីនាងជាញឹកញាប់ តែប្តីរបស់នាងតែងព្យាយាមគេចវេសរហូត។ ឥរិយាបថនេះបានធ្វើឲ្យស្រ្តីជាប្រពន្ធគិតថា ប្តីរបស់នាងជាមនុស្សដែលមិនចង់ធ្វើផ្តេសផ្ដាសមុនពេលរៀបការ នឹងទុករង់ចាំឱកាសពិសេសក្នុងក្រោយពេលរៀបការរួច។ យ៉ាងណាក្តីក្នុងយប់ផ្សំដំណេកស្រាប់តែស្រ្តីជាប្រពន្ធខកចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញលិង្គរបស់ ប្តីនាងមានទំហំតូចខុសប្រក្រតី មានប្រវែងប្រមាណជា ៣,១ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ចុងក្រោយនាងបានសួរទៅកាន់មិត្តក្នុង Facebook របស់នាងថា តើនាងគួរយ៉ាងដូចម្តេចបន្តទៀតជាមួយនឹងប្តីនាង ត្រូវរស់នៅជាមួយគ្នាបន្ត ឬបញ្ចប់?

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz