អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា មានសង្ឃឹមថា ប្រទេសថៃនឹងគ្មានរដ្ឋប្រហារសាជាថ្មីម្ដងទៀត
- BY
- autoadmin
- May 23, 2023
ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីម្សិលមិញនេះ លោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថាវាជារដ្ឋប្រហារចុងក្រោយសម្រាប់ថៃ។ គួររំលឹកដែរថា រដ្ឋាភិបាលរបស់លោកស្រីត្រូវបានទម្លាក់ ដោយរដ្ឋប្រហារយោធា ក្រោមការដឹកនាំពីសេនាប្រមុខកងទ័ពលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។

លោកស្រី យីងឡាក់ បាននិយាយថា៖«អារម្មណ៍ខ្ញុំនៅថ្ងៃខួបរដ្ឋប្រហារឆ្នាំ២០១៤ លើកនេះ គឺវាខុសពីលើកមុន»។ លោកស្រីបាននិយាយថា៖«ប្រទេសថៃបាននិងកំពុងរស់នៅក្រោមម្លប់នៃរបបផ្តាច់ការ និងការខកចិត្តរបស់ប្រជាជន ដែលបានជួបបញ្ហាប្រឈមខាងសង្គម និងសេដ្ឋកិច្ច»។ ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពីលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិនអាចទ្រាំជាមួយរបបគ្មានប្រជាធិបតេយ្យបានឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






