អន្តរជាតិ

ម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ប្ដេជ្ញានឹងធ្វើការរឹតបន្តឹងអត្តពលិកដែលចូលសញ្ជាតិ

BY
autoadmin
May 23, 2023

ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ប៉ុន្តែខ្លួនបានបញ្ជាក់ថា នឹងរឹតបន្តឹងចំពោះអត្តពលិកដែលចូលសញ្ជាតិ។ កន្លងមកពួកគេបានចាប់អារម្មណ៍លើការប្រើប្រាស់កីឡាករបរទេសដែលចូលសញ្ជាតិ នៅក្នុងការប្រកួតកីឡារស៊ីហ្គេម ហើយពួកគេសង្ឃឹមថា នឹងអាចផ្លាស់ប្ដូរចលនានេះដើម្បីរារាំងមិនឱ្យភាគីណាមួយអាចមានប្រៀបជាងបាន។

យ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«ប្រទេសនីមួយៗមានគោលការណ៍ខុសៗគ្នា ចំពោះអត្តពលិកចូលសញ្ជាតិ។ យើងត្រូវគោរពចំពោះបញ្ហានេះ។ ព្រោះការ​ប្ដូរសញ្ជាតិ​ដើម្បី​ប្រកួត​កីឡា​ ក៏​មិន​មែន​ជា​រឿង​ថ្មី​ថ្មោងដែរ»។

លោក Chaiyaphak បានបន្ដថា ព្រឹត្តិការណ៍ស៊ីហ្គេម​លើក​ទី​៣៣ ​ដែលប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​នឹង​កាត់បន្ថយកីឡាក្នុងស្រុកហើយពង្រឹងលើការប្រកួតប្រជែង កីឡាកម្រិតអន្តរជាតិ ឬអូឡាំពិក។ ពោលគឺកីឡាក្នុងស្រុកនឹងមិនឱ្យមានលើសពី ៤ ប្រភេទ ខណៈមេដាយមាស ក៏មិនអាចច្រើនជាង ៨ នោះដែរ។ លោកបាននិយាយថា បញ្ហាទាំងអស់នេះគួរត្រូវបានដោះស្រាយ បើមិនដូច្នេះទេ វានឹងបន្ដមានជាហូរហែនៅក្នុងស៊ីហ្គេមរហូត៕


អត្ថបទ៖ លីដា
ប្រភព៖ Daily News

Share This Post: