ក្មេងស្រីអាយុ១៥ឆ្នាំលួចរត់គេចចេញពីផ្ទះខឹងឪពុកម្តាយស្តីបន្ទោសពីរឿងរៀន
ខេត្តត្បូងឃ្មុំ:ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានរត់ចេញពីផ្ទះក្រោយពីទទួលរងការស្តីបន្ទោសពីក្រុមគ្រួសារពាក់ព័ន្ធនិងបញ្ហារៀនសូត្រ។ ប្រភពពីម្តាយក្មេងស្រីបានរត់ចេញពីផ្ទះគឺវេលាយប់ម៉ោង១១ជិតពាក់កណ្តាលអាធ្រាតថ្ងៃទី១២ កុម្ភៈឆ្នាំ២០១៩នេះ។ ក្មេងស្រីខាងលើ មានឈ្មោះទន់ មុន្នីរចនា អាយុ ១៥ឆ្នាំមានទីលំនៅជាមួយឪពុកម្តាយស្ថិតក្នុងភូមិធ្លក សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ។
ប្រភពពីម្តាយក្មេងស្រីបានអោយដឹងថា មុនពេលកើតហេតុ ក្មេងស្រីខាងលើបានអង្គុយញាំបាយជាមួយគាត់ ហើយគាត់សួរទៅកូនស្រីថា ទៅរៀនរាល់ថ្ងៃមិនដែលឃើញសៀវភៅតាមដានការសិក្សាអញ្ចឹង ?កូនស្រីឆ្លើយថាគ្រូធ្វើបាត់សៀវភៅនោះហើយ ហើយកូនស្រីក៏ដើរចូលទៅក្នុងបន្ទប់ រហូតដល់ម៉ោងប្រហែល១១យប់ ឪពុកបានលឺសំឡេងអូសកៅអី ប៉ុន្តែមិនបានចាប់អារម្មណ៍ចេញមកមើលទេ ។លុះដល់ម៉ោង០៦.៣០នាទីព្រឹកឪពុកបានគោះទ្វារបន្ទប់ហៅកូនស្រីតែស្ងាត់ឈឹង។គាត់ក៏ឡើងទៅបើកបង្អួចទើបដឹងថាកូនស្រីចេញពីផ្ទះតាមទ្វារក្រោយបាត់ទៅហើយ ដោយទុកសំបុត្រ១ច្បាប់នៅក្នុងបន្ទប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
