អន្តរជាតិ

ម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ ប្រកាសនឹងដកវិញ្ញាសា «គុនខ្មែរ» ហើយដាក់បញ្ចូល Muay Thai ត្រឡប់មកវិញ

BY
autoadmin
May 25, 2023

កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ​ នឹង​កាត់បន្ថយឱ្យមាន​កីឡាក្នុងស្រុក​ត្រឹម​តែ ​៤ ​ប៉ុណ្ណោះ​ ហើយ​ប្រភេទ​នីមួយៗ​មិនអាចមាន​មេដាយ​មាសលើសពី ​៨​ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។

រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ ដោយនាំយក Muay Thai មកប្រកួតដូចកាលពីមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Thairath

Share This Post: