ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងគ្មានការដាក់ពិន័យលើក្រុមជម្រើសជាតិនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានអន្តរាគមន៍

    BY autoadmin May 25, 2023
    ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងគ្មានការដាក់ពិន័យលើក្រុមជម្រើសជាតិនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានអន្តរាគមន៍

    ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនធ្វើការដាក់ពិន័យលើក្រុមកីឡាករនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានការអន្តរាគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន  Thairath ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ រំលឹកផងដែរថា ភាពចលាចលយ៉ាងធំបានផ្ទុះឡើង នៅក្នុងជំនួបការប្រកួតបាល់ទាត់អាយុក្រោម ២២ឆ្នាំ រវាងជម្រើសជាតិឥណ្ឌូណេស៊ី និងថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ។ ភាគីថៃបានចេញសារបង្ហាញពីការខកចិត្ត ហើយបានបើកការស៊ើបអង្កេត និងបានព្យួរការងារបុគ្គលិក និងកីឡាករដែលពាក់ព័ន្ធផងដែរ។

    យ៉ាងណាមិញថ្មីៗ​នេះ លោក Eric Thohir ប្រធាន​សមាគម​បាល់ទាត់​ឥណ្ឌូណេស៊ី​បញ្ជាក់​ថា នឹង​មិន​មាន​ការ​ពិន័យ​ដល់​កីឡាករ និង​បុគ្គលិកណាម្នាក់​ឡើយ។ លោកថា៖«ខ្ញុំបានឃើញការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់ថៃ វាជាបញ្ហារបស់ប្រទេសនោះ។ យើង (ឥណ្ឌូនេស៊ី) នឹងមិនពិន័យអ្វីទាំងអស់ យើងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ព្រោះនេះគឺជាមេរៀនដែលកីឡាករបាល់ទាត់បានទទួលរួចហើយ។ វានឹងត្រូវបានលើកឡើង សម្រាប់​ការ​កែប្រែ​បន្ថែម​ទៀត។​ យើង​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រុម​ក្នុង​តំបន់​អាស៊ាន។​ មិន​ថា​ថៃ​ ឬ​វៀតណាម​ទេ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thairath

    Share This Post: