ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យបរទេស នឹងផ្តល់ការពិនិត្យ និងព្យាបាលជម្ងឺទាំង៧ប្រភេទនេះ

    BY Khmernote Media February 15, 2019
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យបរទេស នឹងផ្តល់ការពិនិត្យ និងព្យាបាលជម្ងឺទាំង៧ប្រភេទនេះ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកវះកាត់កុមារ និងកែលំអរ និងផ្នែកទន្តវទនសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខមាត់ មកពីប្រទេសអាឡឺម៉ង់ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជម្ងឺ ដូចជា ដុំពកមុខមាត់ វះកាត់ឆ្អឹងថ្គាម ដុំក្រពេញទឹកមាត់ វះកាត់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ វះកាត់សរសៃឈាមតូចៗ វះកាត់បាក់ឆ្អឹងមុខ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈដូចខាងលើ កុំភ្លេចមកពិនិត្យ និងព្យាបាល៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay