អន្តរជាតិ

រថភ្លើង​ ២ គ្រឿងបុកគ្នា​ក្នុង​ប្រទេស​ឥណ្ឌា បណ្តាលឲ្យមនុស្ស​យ៉ាងតិច ២៣៣ ​នាក់​បាត់បង់ជីវិត

BY
autoadmin
June 3, 2023

រថភ្លើងដឹកអ្នកដំណើរ ២ គ្រឿងបានបុកគ្នា នៅភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៣៣ នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងរដ្ឋ Odisha កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលរថភ្លើងមួយបានក្រឡាប់ ហើយរថភ្លើង​មួយ​ទៀត​នៅ​លើ​ផ្លូវ​ក្បែរ​នោះ​បាន​បុក​ទូរថភ្លើង​ដែល​ក្រឡាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា អ្នកដំណើរប្រមាណ ៩០០ នាក់បានរងរបួស ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ក្នុងចំណោមបំណែករថភ្លើង។ នាយករដ្ឋមន្រ្តី Narendra Modi បាននិយាយនៅលើ Twitter ថា គាត់ចូលរួមសោកស្ដាយ ចំពោះគ្រួសារជនរងគ្រោះដែលបានស្លាប់។ សារព័ត៌មាន Associated Press និយាយថា គ្រោះថ្នាក់ជាច្រើនរយកើតឡើងជារៀងរាល់ឆ្នាំនៅលើផ្លូវដែករបស់ប្រទេសឥណ្ឌា ដែលជាបណ្តាញធំបំផុតរបស់ពិភពលោកដែលគ្រប់គ្រងដោយអង្គភាពតែមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: