អន្តរជាតិ

ទំនប់ទឹក​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ត្រូវ​បាន​បំផ្លាញ ខណៈប្រជាជន​កំពុង​ជម្លៀស​ខ្លួនចេញ

BY
autoadmin
June 6, 2023

យោធាអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអង្គារថា ទំនប់វារីអគ្គិសនី Kakhovka ដែលស្ថិតនៅលើទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូង ត្រូវបានបំផ្លាញដោយសារការផ្ទុះមួយ។ អភិបាល​ស្រុក​ម្នាក់​និយាយ​ថា ​អ្នក​ស្រុក​បាន​ចាប់​ផ្តើម​ជម្លៀស​ចេញ ខណៈ​ទឹក​ដ៏​ច្រើន​កំពុង​ហូរ​ចុះ​មក​ក្រោម។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទំនប់ទឹកមួយនោះស្ថិតនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយគឺជាអ្នកផ្គត់ផ្គង់ទឹកត្រជាក់ ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ ភាគី​អ៊ុយក្រែន​អះអាង​ថា កម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​ទំនប់​វារីអគ្គិសនីមួយនោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់លោកភ្លាមៗ ដើម្បីពិភាក្សាអំពីបញ្ហានេះ៕

 

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: