ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាចកូនប្រុសមិនចេះផឹកស្រាឪពុកខំយកស្រាឲ្យកូនរៀនផឹក ស្រាប់តែកូនមានគ្រោះថ្នាក់ស្ទើរតែស្លាប់

    BY Khmernote Media February 16, 2019
    ខ្លាចកូនប្រុសមិនចេះផឹកស្រាឪពុកខំយកស្រាឲ្យកូនរៀនផឹក ស្រាប់តែកូនមានគ្រោះថ្នាក់ស្ទើរតែស្លាប់

    ក្មេងប្រុសអាយុ​ ១៣ ឆ្នាំ ម្នាក់បានដួលសន្លប់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយឪពុករបស់គេ បានឲ្យរូបគេញុាំស្រាមួយកែវ ដើម្បីបង្រៀនឲ្យរូបគេអាចស៊ាំជាមួយនឹងគ្រឿងស្រវឹង។ លោកឪពុកដែលមានបំណងចង់បង្រៀនឲ្យកូនខ្លួនឯងចេះផឹកស្រារូបនេះមានឈ្មោះថា Wang រស់នៅក្នុងខេត្ត Wuhan  ភាគខាងត្បូងនៃប្រទេសចិន និងជាមនុស្សម្នាក់ចូលចិត្តញ៉ាំស្រាជាប្រចាំ។

    បន្ថែមពីនេះទៅទៀត បុរសជាឪពុករូបនេះគិតថា ការចេះទទួលទានគ្រឿងស្រវឹងគឺជារឿងចាំបាច់មួយសម្រាប់បុរសក្នុងការទំនាក់ទំនងនៅក្នុងសង្គមការងារ និងសង្គមខាងក្រៅ។ ដោយមើលឃើញថា កូនប្រុសរបស់គាត់ហាក់មិនមានចំណូលចិត្តជាមួយគ្រឿងស្រវឹង ក្នុងថ្ងៃកើតហេតុគាត់បានយកស្រាចិនមួយកែវទៅឲ្យកូនប្រុសគាត់ផឹក ដោយគាត់គិតថាចង់ឲ្យកូនអាចស៊ាំជាមួយនឹងគ្រឿងស្រវឹងខ្លះព្រោះខ្លាចថា​ ពេលកូនគាត់មិនចេះផឹកស្រាសោះ ហើយដល់ពេលទៅចូលរួមកម្មវិធីផ្សេងៗដែលមានបំរើគ្រឿងស្រវឹងនោះ រូបគេអាចនឹងត្រូវគេបង្ខំឲ្យផឹកស្រា និងស្រវឹងមិនអាចមកផ្ទះវិញបាន។ យ៉ាងណាក្តី គ្រាន់តែផឹកស្រាមួយកែវនោះភ្លាម កូនប្រុសរបស់គាត់ក៏បានដួលសន្លប់ភ្លាម និងត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។ វេជ្ជបណ្ឌិតបានប្រាប់ថា ក្មេងតូចមានអាការៈពុលជាតិស្រវឹង ព្រោះតែកម្រិតជាតិស្រវឹងក្នុងខ្លួនគេ មានកម្រិតខ្ពស់ជាងអ្វីដែលរាងកាយរបស់គេអាចទទួលយកបាន។ បន្ទាប់មកក្រោយពេលសម្រាកនៅក្នុងមន្ទីរពេទ្យមួយថ្ងៃ ក្មេងតូចនេះអាចត្រលប់ទៅផ្ទះជាធម្មតាវិញបាន៕ សរុបសេចក្តីមក អាណាព្យា បាលក្មេងទាំងអស់ សូមមេត្តាកុំយកគំរូតាមអោយសោះ ព្រោះថាវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់កុមារ៕

    អត្ថបទ៖ភក្តី

    ប្រភព៖worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay