ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភាពខុសប្រក្រតី ៨ ចំណុច ដែលជាសញ្ញាបឋមបង្ហាញថា អ្នកកំពុងតែមានជំងឺថ្លើម

    BY Khmernote Media February 22, 2019
    ភាពខុសប្រក្រតី ៨ ចំណុច ដែលជាសញ្ញាបឋមបង្ហាញថា អ្នកកំពុងតែមានជំងឺថ្លើម

    ថ្លើមគឺជាសេរីរាង្គដ៏សំខាន់មួយនៅក្នុងរាងកាយរបស់លោកអ្នក ហើយក្នុងករណី ដែលថ្លើមរបស់លោកអ្នកមានបញ្ហា វានឹងអាចបង្កឲ្យផ្នែកផ្សេងទៀតនៃរាងកាយមានបញ្ហាដែរ និងអាចបង្កទៅជាជំងឺធ្ងន់ធ្ងរព្យាបាលលែងបានទៀតផង។ ដូចនេះហើយលោកអ្នកត្រូវចេះតាមដាន និងពិនិត្យសុខភាពថ្លើមរបស់ខ្លួនឲ្យបានជាប្រចាំ ទើបអាចទប់ស្កាត់បញ្ហាធ្ងន់ធ្ងរ ដែលអាចកើតមាននៅក្នុងថ្លើមបានទាន់ពេលវេលា។ ខាងក្រោមនេះជាភាពខុសប្រក្រតីក្នុងរាងកាយចំនួន ៨ ចំណុច ដែលជាសញ្ញាបឋមបង្ហាញថា ថ្លើមរបស់លោកអ្នកកំពុងតែមានបញ្ហា៖

    ១. ភ្នែកនឹងស្បែករបស់លោកហាក់មានពណ៌លឿងខុសធម្មតា។

    ២. លោកអ្នកចេះតែមានអារម្មណ៍ថា នឿយហត់ និងអស់កម្លាំងខុសធម្មតា បើទោះជាលោកអ្នកមិនបានធ្វើការងារហួសកម្លាំងក៏ដោយ។

    ៣. ពោះរបស់លោកអ្នកប៉ោងឡើងធំខុសធម្មតា ខណៈដែលការប៉ោងនោះមិនមែនជាការធាត់ដុះក្បាលពោះនោះទេ។

    ៤. ចំណង់អាហាររបស់លោកអ្នកថយចុះ ហើយទម្ងន់ខ្លួនរបស់លោកអ្នកបន្តស្រក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។

    ៥. ស្បែករបស់លោកចាប់ផ្តើមប្រេះជាច្រើនកន្លែង ហើយស្នាមប្រេះនោះមានរាងដូចជាសំបុកពីងពាងអីចឹង។

    ៦. ស្បែករបស់លោកអ្នកមានស្នាមជាំដោយលោកអ្នកមិនបានប៉ះទង្គិចជាមួយនឹងអ្វីទាល់តែសោះ ព្រោះថាការពិតការស្នាមជាំនោះបង្កឡើង ដោយសារតែមានកំណកឈាមមិនល្អនៅក្រោមស្បែករបស់លោកអ្នក។

    ៧. ទឹកនោមរបស់លោកអ្នកហាក់មានពណ៌លឿងចាស់ ខណៈដែលអ្នកមានសុខភាពល្អគឺមានទឹកនោមពណ៌លឿងស្រាល។

    ៨. លោកអ្នកផ្តើមមានកន្ទួលរមាស់នៅលើរាងកាយ ដោយគ្មានមូលហេតុ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay