ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃរាយការណ៍ថា មានកម្មករជនជាតិខ្មែរ ១២ នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍

    BY Khmernote Media February 18, 2019
    អាជ្ញាធរថៃរាយការណ៍ថា មានកម្មករជនជាតិខ្មែរ ១២ នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍

    យោងតាមសារព័ត៌មាន BANGKOKPOST របស់ថៃបានចុះផ្សាយថា មានហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅក្នុងតំបន់ Si Maha Phot ភាគខាងលិចប្រទេសថៃ ហើយក្នុងហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរជនជាតិខ្មែរចំនួន ១២ នាក់បានរងបួស។ គ្រោះថ្នាក់បានកើតឡើងនៅម៉ោងប្រមាណជា ៥ និង ៣០ នាទីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញនេះ គ្រោះថ្នាក់នោះបង្កឡើងដោយរថយន្តដឹកអ្នកដំណើរខ្នាតតូចបុកគ្នា។

    បើតាមអ្នកបើកបររថយន្តជនជាតិថៃដែលមានឈ្មោះ Jakkrit Ketphet អាយុ ៣៣ ឆ្នាំ បានឲ្យដឹងថា អ្នកដំណើរទាំងអស់សុទ្ធតែជាកម្មករជនជាតិខ្មែរ ដែលត្រូវធ្វើដំណើរទៅបន្តទិដ្ឋការស្នាក់នៅក្នុងប្រទេសថៃបន្ថែមទៀត ហើយក៏សំណាងអាក្រក់ជួបគ្រោះថ្នាក់ដូចនេះតែម្តង។ រហូតមកទល់នឹងពេលនេះ ទាំងអ្នកបើកបរជនជាតិថៃ និងអ្នកដំណើរជនជាតិខ្មែរ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែក Si Maha Phot ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay