អន្តរជាតិ
តម្លៃប្រេងសាំងបន្តលោតឡើងមួយកាំទៀត
BY Khmernote Media
February 18, 2019
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ ចំណែកឯតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៤៥០រៀល ហើយតម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ៕
