កប៉ាល់ Titanicទី ២ ដែលចិនកំពុងសាងសង់ នឹងមានម៉ូតដូចកប៉ាល់ Titanicទី ១ គ្រប់យ៉ាង ដើម្បីអោយភ្ញៀវមានអារម្មណ៍ដូចកាល់ពីជាង១០០ឆ្នាំមុន
កប៉ាល់ទីតានិចទី ២ ដែលកំពុងតែសាងសង់នៅក្នុងប្រទេសចិននោះ ត្រូវបានគេរាយការណ៍ថា នឹងចម្លងម៉ូតតាមកប៉ាល់ ទីតានិចទី ១ ដែលបានលិចកាលពីជាង ១០០ ឆ្នាំមុន គ្រប់យ៉ាងតែម្តង។ បន្ថែមពីនេះទៅទៀត កប៉ាល់ទីតានិចទី ២ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិននៅឆ្នាំ ២០១៦ ក្រោមការសាងសង់របស់ក្រុមហ៊ុនចិនដ៏ធំមួយ។
កប៉ាល់មួយនេះ នឹងមានប្រវែង ២៦៩,០៦ ម៉ែត្រ និងទទឹង ២៨,១៩ ម៉ែត្រ ប្រើប្រាស់ដែកប្រមាណជា ៥០ ០០០ តោន និងត្រូវចំណាយទឹកប្រាក់សរុបប្រមាណជា ១៦០ លានដុល្លារ។ តាមរូបភាពជាក់ស្ដែង កប៉ាល់នេះត្រូវបានគេសាងសង់បានពាក់កណ្តាលហើយ ហើយគេនឹងសាងសង់បញ្ចាប់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។
គោលបំណងនៃការសាងសង់កប៉ាល់នេះត្រូវបាន ចិនប្រាប់ឲ្យដឹងថា គឺដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍ឲ្យពួកគាត់មានអារម្មណ៍ថា ដូចជាបានជិះកប៉ាល់ទីតានិចទីមួយអីចឹងដែរ។ សូមរម្លឹកឡើញវិញថា កប៉ាល់ទីតានិចទី ១ បានលិចនៅក្នុងឆ្នាំ ១៩១២ និងបានសម្លាប់អ្នកដំណើរសរុបចំនួន ១ ៥០០ នាក់។ លោកអ្នកអាចទស្សនារូបភាពខ្លះៗនៃកប៉ាល់ទីតានិចទី ២ ដូចខាងក្រោមនេះ៖

អត្ថបទ៖ភក្តី
ប្រភព៖dailymail













