ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នងការនគរបាលខេត្តបាត់ដំបង ចេញមុខច្រានចោលព័ត៌មានថា មានជនជាតិចិនយកលុយដុល្លារក្លែងក្លាយយ៉ាងសន្ធឹកសន្ធាប់មកចាយស្រុកខ្មែរ

    BY Khmernote Media February 20, 2019
    ស្នងការនគរបាលខេត្តបាត់ដំបង ចេញមុខច្រានចោលព័ត៌មានថា មានជនជាតិចិនយកលុយដុល្លារក្លែងក្លាយយ៉ាងសន្ធឹកសន្ធាប់មកចាយស្រុកខ្មែរ

    យោងតាមការបញ្ជាក់ពីស្នងការនៃស្នងការដ្ឋាន​ននគរបាលខេត្តបាត់បានឲ្យដឹងថា ដំ​ប​​ង​សូមជម្រាប​ជូនដល់សាធារណ:ជន​ក៏ដូចអ្នក និយ​មប្រេីប្រាស់បណ្តា​ញសង្គម Face book ជ្រាបថា​ ក្នុងរយ:ពេលកន្លងទៅនេះមានគណនី Facebook ឈ្មោះ​ (Chout Wutty )​ បានយក​រូបភាពកិច្ចប្រតិបត្តិការរបស់កងកម្លាំនគរបាលនៃ​ស្នងការដ្ឋាន​ន​គរបាលខេត្តបាត់ដំបងបង្រ្កាបករណី​ចរាចរណ៍ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយមួយករណីក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ ជាយូរឆ្នាំមក​ហេីយ​មកបង្ហោះក្នុងគណនី​Faceb​ook របស់ខ្លួនដោយសរសេរអក្សរថា​ ករណី មួយនេះគឺជាសកម្មភាព​រប​ស់ជនជាតិ(ចិន)ទៅវិញ​ ដែលការ​ពិតជាក់ស្តែងការបង្ក្រាបនា​ពេល​នោះក្រុមជនស័ង្សយគឺជាជនជាតិ(ថៃ)​ មិនមែនជាជនជាតិ(ចិន)នោះទេ​ ។

    ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងបានកត់​សម្គាល់ឃេីញថា ​ការបង្ហោះរូបភាព​ និងសរសេរខ្លឹមសារផ្ទុយពីការពិត​ទាំងស្រុងពីសំ​ណាក់ម្ចាស់គណនី​ Facebook ខាងលេី​បាន​បង្ហាញឲ្យឃេីញនូវចេតនាទុច្ចរិត​របស់ម្ចាស់គណនី ដែលជាហេតុនាំបង្កឲ្យមានការភ័​ន្តច្រឡំក្នុងមជ្ឍដ្ឋានប្រជាពលរដ្ឋ​ទូទៅ ជាពិសេសអ្នកនិ​យម​ប្រេីប្រាស់បណ្តាញសង្គម Facebook ។

    នៅចំពោះមុខសកម្មភាព​ និងចេតនាទុច្ចរិតបែបនេះស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ស្នេីម្ចាស់គណនី F​ace​book ខាងលេី​ដកចេញនូវខ្លឹមសារ​(មិនពិត)ដូចខាងលេី​ ពីក្នុងគណនី Facebook របស់ខ្លួន​ជាបន្ទាន់​ជាមួយគ្នានេះករ​ណី​ដូចខាងលេីគឺជាការ​ជូនដំ​ណឹងដល់សាធារណ:ជនពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ​ដោយប្រការណាមួយ​ សូមអរគុណ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay