សង្គម

នៅមហាវិថីព្រះនរោត្តម នឹងលែងមានរថយន្តចតលើចិញ្ចើមផ្លូវទៀតហើយ

BY
Khmernote Media
February 20, 2019

រដ្ឋបាលខណ្ឌដូនពេញ​ ចេញសេចក្តីជូនដំណឹង ហាមចតយានយន្ត​ គ្រប់ប្រភេទឈប់ចតលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនៅមហាវិថីព្រះនរោត្តម ក្រោយពីសាលារាជធានីភ្នំពេញបានរៀបការឺឡាថ្មីរួច នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីសោភ័ណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ អោយជៀសផុតពីការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌដូនពេញបានចេញគោលការណ៍ដូចខាងក្រោមនេះ៖

១. មិនអនុញ្ញាតអោយមានការថតរថយន្តម៉ូតូ គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវស្រាប់អ្នកថ្មើរជើង
២. នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវមានចំណតផ្ទាល់ខ្លួន ដែលមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។
៣. នៅមុខទីតាំងអាជីវកម្ម រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសម្អាតអនាម័យឲ្យបានស្អាតជានិច្ច
៤. ម្ចាស់ទីតាំងស្ថាប័នរដ្ឋឯកជន អាចសុំចតរថយន្ត ម៉ូតូ តាមគំនូសទីតាំងដែលមន្ទីរសាធារណការបានកំណត់
៥. ក្នុងករណី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ដោយស្ទូចយករថយន្ត ម៉ូតូ មករក្សាទុកនៅខណ្ឌរយៈពេល១៥ថ្ងៃទើបដោះស្រាយជូន។ សូមអានសេចក្តីប្រកាសពេញនៅខាងក្រោម៖

អត្ថបទ៖ ណារ៉ែន

Share This Post: