ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្ក្រាបក្រុមចោរប្លន់នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ខណ្ឌចំការមន ឃាត់ខ្លួនបាន៦នាក់ ដកហូតម៉ូតូ៥គ្រឿង

    BY Khmernote Media February 20, 2019
    បង្ក្រាបក្រុមចោរប្លន់នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ខណ្ឌចំការមន ឃាត់ខ្លួនបាន៦នាក់ ដកហូតម៉ូតូ៥គ្រឿង

    រាជធានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស (ប្លន់វាយយកម៉ូតូ) កាលពីថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ​ ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

    ជនសង្ស័យទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ​ សុខ​វឌ្ឍន​ ហៅលីន​ ភេទប្រុស អាយុ២១ឆ្នាំ,​ ទី២៖ឈ្មោះ​ ហីម​ រាជ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​, ទី៣៖ឈ្មោះ​ សួ​ រិទ្ធ​ ភេទប្រុស​ អាយុ១៧ឆ្នាំ,​ ទី៤៖ឈ្មោះ​ ហីម​ វុទ្ធី​ ភេទប្រុស​ អាយុ១៧ឆ្នាំ,​ ទី៥៖ឈ្មោះ​ ប៊ុន​ ឧត្តម​ ភេទប្រុស​ អាយុុ១៧ឆ្នាំ​ និងទី៦៖ឈ្មោះ​ រ៉ា​ សុខឡេង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​។ ករណីនេះការិយាល័យកំពុងកសាងសំណុំរឿងតាមនិតិវិធី​៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay