ធុញស្ទះចរាចរណ៍ពេក បុរសម្នាក់សុខចិត្តអ៊ុំទូកកាត់ទន្លេទៅធ្វើការងារ (មានវីដេអូ)
ចិន៖ ដើម្បីចំណេញពេលវេលាក្នុងការធ្វើដំណើរទៅក្រុមហ៊ុននោះ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងម្នាក់សុខចិត្តប្រើកូនទូកតូចមួយអ៊ុំកាត់តាមទន្លេទៅធ្វើការងារជំនួសដោយការប្រើប្រាស់រថយន្ត ឬមធ្យោបាយធ្វើដំណើរលើផ្លូវគោកផ្សេងទៀត។ បុគ្គលិករូបនេះមានឈ្មោះថា Liu Fucao អាយុ ២៩ ឆ្នាំ រស់នៅក្នុងក្រុង Chongqing ប្រទេសចិន។ ជាធម្មតាគាត់ត្រូវជិះរថយន្តទៅធ្វើការងារពីត្រោយម្ខាងនៃទន្លេ Yangtze ទៅកាន់ត្រោយម្ខាងទៀតដោយប្រើពេលប្រមាណជា ១ ម៉ោង។
ដោយធុញទ្រាន់នឹងការចំណាយពេលវេលាយូរក្នុងការធ្វើដំណើរនោះ គាត់បានសម្រេចចិត្តប្រើប្រាស់កូនទូកតូចមួយអ៊ុំកាត់ទន្លេនោះតែម្តងដោយប្រើពេលត្រឹមតែ ៦ នាទីប៉ុណ្ណោះ។ គាត់បានឲ្យដឹងថាដ្បិតតែការជិះទូកទៅធ្វើការងារវាមិនទាន់សម័យ ហត់ និងត្រូវផ្លាស់ប្តូរសំលៀកបំពាក់ជាច្រើនដងក្តី តែគាត់ពេញចិត្តក្នុងការប្រើប្រាស់មធ្យោបាយមួយនេះណាស់ ព្រោះវាចំណេញពេលវេលាបានច្រើន។ លោកអ្នកអាចទស្សនាវីដេអូនៃសកម្មភាពនេះដូចខាងក្រោម៖
https://www.youtube.com/watch?time_continue=72&v=EzgcErhNgGI
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark