លែងឲ្យមានទៀតហើយ ការចតរថយន្តផ្តេសផ្តាស់លើចិញ្ចើមផ្លូវថ្មើរជើង និងលើការ៉ូឡាទាំងសងខាងផ្លូវ
- February 20, 2019
បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខណ្ឌដូនពេញ បានធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វង្វង់មូលវិមានឯករាជ្យ ដោយបានធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ដោយក្នុងនោះអាជ្ញាធរបានធ្វើការឃាត់រថយន្តចំនួន០៤គ្រឿងយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅអធិការខណ្ឌដូនពេញ៕





រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង















