ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រុះព្រិល ភ្លៀង ទឹកកក និងអាកាសធាតុអាក្រក់នឹងគ្របដណ្តប់ទៅលើរដ្ឋចំនួន ៣៩ របស់សហរដ្ឋអាមេរិក ប៉ះពាល់ប្រជាជនជាង២០០លាននាក់

    BY Khmernote Media February 20, 2019
    ព្រុះព្រិល ភ្លៀង ទឹកកក និងអាកាសធាតុអាក្រក់នឹងគ្របដណ្តប់ទៅលើរដ្ឋចំនួន ៣៩ របស់សហរដ្ឋអាមេរិក ប៉ះពាល់ប្រជាជនជាង២០០លាននាក់

    ព្យុះហិមៈដ៏ធំមួយដែលបានបក់ឆ្លងកាត់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ និងនាំមកនូវព្រិល ទឹកកក និងភ្លៀងធ្លាក់ខ្លាំង ដល់ប្រជាជនអាមេរិកជាង ២០០លាននាក់ ក្នុងរយៈពេល ពីរ បី ថ្ងៃខាងមុខនេះ។ យោងតាម AccuWeather បាននិយាយថា រដ្ឋចំនួន ៣៩ ដែលជាប់គ្នានឹងត្រូវប៉ះពាល់ដោយព្យុះនេះ រួមទាំងគ្រប់រដ្ឋនៅភាគខាងកើតទន្លេ Mississippi ផងដែរ។ ការព្យាករណ៍សម្រាប់ថ្ងៃពុធនេះក៏បានឱ្យដឹងដែរថា វាជាអាកាសធាតុអាក្រក់បំផុតដោយនឹងមាន៖ ធ្លាក់ព្រិល ទឹកកក ភ្លៀងលាយព្រិល ទឹកជំនន់ អាកាសធាតុចុះត្រជាក់ខ្លាំងពិបាកទ្រាំ -ល-។

    កាលពីថ្ងៃអង្គារសប្ដាហ៍មុនអាកាសធាតុរដូវរងាបានរាលដាលគ្រប់ទីកន្លែង ពីរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងទៅរដ្ឋ Connecticut ដែលមានចម្ងាយប្រហែល ២,៥០០ម៉ាយ។ សម្រាប់ថ្ងៃពុធនេះ ព្រិលនឹងធ្លាក់ទៅតំបន់ខាងលិចកណ្តាល និងរដ្ឋអាត្លង់ទិចកណ្តាល។ នៅតំបន់ខាងលិចកណ្តាលនឹងមានព្រិលធ្លាក់ទំហំពី ៤-៨អុិញ ចាប់ពីភាគខាងកើត រដ្ឋ Nebraska ទៅភាគខាងកើត Minnesota និងភាគខាងជើង រដ្ឋ Wisconsin កំឡុងពេលថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thegleaner

    Share This Post:
    MPO4D jitutoto mpo4d Mpoplay