សង្គម

លែងឲ្យមានទៀតហើយ លក់ដូរហៀរមកលើផ្លូវជុំវិញផ្សារអូឬស្សី

BY
Khmernote Media
February 26, 2019

បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការ ដើម្បីរំដោះចំណីផ្លូវមកវិញផងដែរ។ ជាក់ស្តែងនៅព្រឹក ថ្ងៃអង្គារ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រដ្ឋបាលខណ្ឌ៧មករា លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ផ្លូវលេខ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ដោយធ្វើការរៀបចំរំកិលការលក់ដូររបស់បងប្អូនអាជីវករ ដែលលក់ដូរមកលើចំណីផ្លូវ និងណែនាំកុំឲ្យបន្តសកម្មភាពបែបនេះទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍៕

អត្ថបទ៖ សេម
រូបភាព៖ សាលាខណ្ឌ៧មករា

Share This Post: