ខ្មែរណូត

ស្វែងរក

  • សង្គម

    អភិបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ព្រមទាំងយានដ្ឋានជួសជុលរថយន្តធំៗ រើទីតាំងពីទីប្រជុំជន ទៅតំបន់ជាយក្រុងវិញ

    BY Khmernote Media February 27, 2019
    អភិបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ព្រមទាំងយានដ្ឋានជួសជុលរថយន្តធំៗ រើទីតាំងពីទីប្រជុំជន ទៅតំបន់ជាយក្រុងវិញ

    រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុក ទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់ទីប្រជុំជន ទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា៖

    “ដើម្បីឱ្យរាជធានីភ្នំពេញរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្ម របស់ខ្លួនឱ្យទៅស្ថិត នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុង ស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ-ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤ ១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤ ៨៤០ ដោយ កាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគំរោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងរួចរាល់ នៅឆ្នាំ២០២១ ខាងមុខនេះ។ ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធំ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរ ចូលរាជធានីភ្នំពេញទៀតឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ ជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាម សេចក្តីជូនដំណឹងខាងលើនេះ ឱ្យបានល្អប្រសើរ។ សូមអានសេចក្តីជូនដំណឹងដោយលម្អិតនៅខាងក្រោមនេះ៖

    ដោយ៖ រ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay