រដ្ឋបាលរាជធានីភ្នំពេញ បង្កើតកម្មវិធីបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកកង់៣ និងម៉ូតូសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ
- March 1, 2019
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច និងមានរយៈពេល០២ខែ គិតចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរួចបងប្អូនអាចដាក់ពាក្យប្រឡងទ្រឹស្តី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ(ក)។
ផុតពីរយៈពេល០២ខែ បន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ៕

អត្ថបទ៖ សេម
- Share This Post:






