ខ្មែរណូត

ស្វែងរក

  • សង្គម

    ផ្លូវផ្សារអូឬស្សីធ្លាប់តែចង្អៀតណែនពិបាកជិះ ដោយសារការរំលោភចំណីផ្លូវ ឥលូវទូលាយល្វឹងស្រួលធ្វើដំណើរតែម្តង

    BY Khmernote Media March 2, 2019
    ផ្លូវផ្សារអូឬស្សីធ្លាប់តែចង្អៀតណែនពិបាកជិះ ដោយសារការរំលោភចំណីផ្លូវ ឥលូវទូលាយល្វឹងស្រួលធ្វើដំណើរតែម្តង

    បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការរំដោះចំណីផ្លូវមកវិញផងដែរ។ កាលពីសប្តាហ៍មុន យើងសង្កេតឃើញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារអូឬស្សី ដោយធ្វើការរៀបចំរំកិលការលក់ដូររបស់បងប្អូនអាជីវករ ដែលលក់ដូរមកលើចំណីផ្លូវ និងណែនាំកុំឲ្យបន្តសកម្មភាពបែបនេះទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍។ បន្ទាប់ពីអាជ្ញាធរចុះរៀបចំ និងណែនាំមួយរយៈមក នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិនា ឆ្នាំ២០១៩ នេះផងដែរ យើងសង្កេតឃើញ នៅតំបន់ជុំវិញផ្សារអូឬស្សី មានសភាពធំទូលាយស្រឡះងាយស្រួលធ្វើចរាចរណ៍ មិនមានការលក់ដូរ ឬឈប់យានយន្ត និងរ៉ឺម៉កផ្តេសផ្តាស នៅតាមចិញ្ចើមផ្លូវផ្តេសផ្តាសឡើយ៕

    អត្ថបទ៖ សេម
    រូបភាព៖ សាលាខណ្ឌ៧មករា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay