សង្គម

ភ្លេចកាបូបលើកង់បី PassApp ចំលោកតាចិត្តល្អយកឲ្យវិញ ម្ចាស់កាបូបជូន 200 ដុល្លារជាការលើកទឹកចិត្ត

BY
Khmernote Media
March 5, 2019

កាលពីល្ងាចថ្ងៃទី 4 ខែមីនា ឆ្នាំ 2019 នេះ បុរសម្នាក់ដែលបានបង្ហោះ Status លើគណនី Facebook របស់ខ្លួនថា ខ្លួនបានភ្លេចកាបូបក្នុងរម៉ក PassApp ក្រោយរូបគាត់ប្រញ៉ាប់ក៏ភ្លេច ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រំភើបនោះ ក្រោយលោកតាដែលជាបើកកង់បីនោះ បានតេ និងយកកាបូបដែលខាងក្នុងនោះមានរបស់មានតម្លៃ និងលុយជាច្រើនយកមកឲ្យម្ចាស់វិញ។
បើតាមការសរសេររបៀបរាប់ពីម្ចាស់កាបូប លោក Rithy So ៖ ព្រឹកមិញប្រញាប់ក៏ទៅជិះ PassApp ហើយក៏ភ្លេចកាបូបក្នុង PassApp គាត់ តែគាត់ជាមនុស្សល្អ ក៏បានយកកាបូបមកអោយវិញ ចឹងជូនគាត់ 200$ សម្រាប់លើកទឹកចឹត្តគាត់ មិនងាយរកទេមនុស្សដូចគាត់ចឹង។
ចំពោះរឿងនេះ ក្រោយម្ចាស់កាបូបបានបង្ហោះត្រឹមរយៈ 2 ម៉ោង ក៏ត្រូវបាគេ Share តៗគ្នាជាង 5 ពាន់ Share និងមានអ្នក Comment ជាច្រើន រួមនឹងអ្នក Like រាប់ K សរសើរពីទឹកចិត្តរបស់លោកតាអ្នកបើក PassApp ចិត្ត និងម្ចាស់កាបូបដែលមានចិត្តជូនរង្វាន់ដល់គាត់រហូតដល់ 200 ដុល្លារ។ ចំណុចនេះ ដោយសាលោក Rithy So ហៅធ្វើការហៅ និងកក់ការធ្វើការដំណើរតាមកម្មវិធី ទើបធ្វើឲ្យលោកតា មានលេខ អាចទំនាក់ទំនងមកវិញបាន៕

Share This Post: