ធ្វើការអោយគេជាង១០ឆ្នាំ សហគ្រិនជាស្ត្រីម្នាក់ សម្រេចចិត្តបើកអាជីវកម្មខ្លួនឯង រហូតទទួលបានជោគជ័យ
- March 8, 2019
សហគ្រិនជាស្ត្រីម្នាក់ធ្លាប់ធ្វើការអោយគេជាង១០ឆ្នាំ ហើយអ្នកនាងក៏បានសម្រេចចិត្តចង់ធ្វើជាថៅកែខ្លួនឯងម្តង ដោយបានបើកអាជីវកម្មមួយផ្ទាល់ខ្លួនឈ្មោះថា MD Décor ក្រោមហេតុផលឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍ខ្លាំង លើវិស័យសំណង់អាគារធំៗ និងផ្ទះល្វែង ព្រមទាំងបូរីធំៗជាច្រើន។ ម្ចាស់អាជីវកម្ម MD Décor ដែលមានឈ្មោះថា គង់ កែវមន្នី ក៏បានចាប់អារម្មណ៍លើកម្មវិធីមួយដែលមានឈ្មោះថា SHE Investments ដែលផ្តល់ឱកាសដល់សហគ្រិនជាស្ត្រី ក្នុងសិក្សារវគ្គខ្លី អំពីមុខជំនាញផ្សេងៗ។ មុនដំបូងឡើយអ្នកនាង កែវមន្នី មិនចេះធ្វើរបាយការណ៍លក់ទេ ប៉ុន្តែក្រោយពេលបានរៀនក្នុងវគ្គ SHE Investments អ្នកនាងក៏ចេះធ្វើរបាយការណ៍លក់ ហើយអាចព្យាករណ៍ទុកនូវតំរូវការរបស់អតិថិជនថែមទៀតផង។

រីករាយទិវាសិទ្ធនារីអន្តរជាតិ! ទស្សនាវីដេអូពី កែវមន្នី ដែលមកពីអាជីវកម្មឈ្មោះ MD Décor បានសិក្សាជំនាញថ្មី និងពង្រីកអាជីវកម្មរបស់គាត់តាមរយៈកម្មវិធីរបស់ SHE Investments ដែលទទួលបានការគាំទ្រពីគម្រោង Development Innovations។ គម្រោងយើងខ្ញុំមានមោទនភាពដែលបានគាំទ្រសហគ្រិនស្រ្តីដើម្បីឲ្យពួកគាត់រីកចម្រើន និងចូលរួមនៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
- Share This Post:






