ខ្មែរណូត

ស្វែងរក

  • សង្គម

    ដឹងតែសប្បាយតែម្តង! ខេត្តព្រះសីហនុ បង្កើតកម្មវិធី “សង្ក្រាន្តសមុទ្រ” ប្លែកខុសពីឆ្នាំមុនៗ

    BY Khmernote Media March 11, 2019
    ដឹងតែសប្បាយតែម្តង! ខេត្តព្រះសីហនុ បង្កើតកម្មវិធី “សង្ក្រាន្តសមុទ្រ” ប្លែកខុសពីឆ្នាំមុនៗ

    ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញរូបភាពគំរូប្លង់នៅលេីដងវិថី ២៤ មិថុនា(ផ្លូវភ្លោះ) ឆ្ពោះទៅកាន់ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដែលនឹងត្រូវរៀបចំតុបតែងលំអដោយភ្លេីងពណ៍ចំរុះ ដេីម្បីអបអរសាទរព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ ២០១៩ខាងមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំកុរនេះ។ បើតាមមន្ត្រីសាលាខេត្តអោយដឹងថា ក្រុមការងាររដ្ឋបាលខេត្តរួមជាមួយក្រុមហ៊ុន Blue Medai Cambodai បានធ្វេីការរចនា តុបតែងលំអតាមដងផ្លូវ ដោយគោមចម្រុះពណ៍បែបវប្បធម៍ខ្មែរយើង។ មានព្រះឆាយាល័ក្ខព្រះមហាក្សត្រ សម្តេចតា សម្តេចយាយ និងរូបភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏នឹងចាប់ផ្តើមដាក់តាមទីតាំងមួយចំនួនផងដែរ ។

    សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន BLUE MEDIA CAMBODIA នឹងរៀបចំសង្ក្រាន្តសមុទ្រ ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ ២០១៩ខាងមុខ នៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដោយមានកម្មវិធីដូចជា ការសម្តែងសិល្បៈ ល្បែងប្រជាប្រិយខ្មែរ ដែលពេញនិយម ការប្រគុំមន្ត្រីខ្នាតធំ ស្តង់ពិពណ៍ទេសចរណ៍ ស្តង់ពិពណ៌ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់ កីឡាកម្សាន្តនានា នៅលើឆ្នេរខ្សាច់ និងលើសួនច្បារ មានកម្មវិធីបង្ហោះ គោម បណ្តែតគោមទឹក និងការបាញ់កាំជ្រួច ដើម្បីអបអរសាទរសង្ក្រានសមុទ្រនៅខេត្តព្រះសីហនុ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay