ចាប់ពីថ្ងៃទី០១ ខែមេសា ទៅថ្លៃប្រមូលសំរាមប្រចាំខែ នឹងឡើងថ្លៃ
- March 16, 2019
យោងតាមសេចក្តីប្រកាសពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីអំពី កម្រៃសេវាថ្មី នៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះតទៅ ថ្លៃសំរាមនឹងឡើងថ្លៃជាមុន។
ការឡើងថ្លៃសំរាមនេះ ដោយសារតែកំណើនផ្ទៃដី កំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បរិមាណសំរាមក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដែលជាបញ្ហាប្រឈមចំពោះមុខសម្រាប់រដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដោយក្នុងនោះតម្រូវឲ្យមានការពង្រីកបន្ថែមទៀតនូវការផ្តល់សេវាកម្មសម្អាត ប្រមូល ដឹកជញ្ចូន និងទុកដាក់ឲ្យបានល្អ៕
អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង















