សង្គម

ត្រៀមខ្លួន! នេះគឺជាតារាងពេលវេលា និងទីកន្លែង ដែលត្រូវឆ្លាស់ម៉ោងគ្នាដាច់ភ្លើង

BY
Khmernote Media
March 19, 2019

កាលពីម្សិលមិញនេះ អគ្គិសនីកម្ពុជាទើបតែធ្វើការបញ្ជាក់ជាសាធារណៈអំពីមូលហេតុនៃការដាច់អគ្គិសនី ដោយសារតែកំនើននៃការប្រើប្រាស់ច្រើន បូករួមទាំងកង្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីមានការថយចុះ។ ហើយអគ្គិសនីកម្ពុជាក៏បានធ្វើការបញ្ជាក់ផងដេរថា ការកាត់បន្ថយការផ្គត់ផ្គង់ចរន្តអគ្គិសនីគឺធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់វេនគ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដោយរយៈពេលនៃការកាត់បន្ថយនេះគឺមានចំនួនន៧២ថ្ងៃ រហូតដល់ចុងខែឧសភា។

ការផ្អាកចរន្តអគ្គិសនីត្រូវបានចែកជា២ក្រុម៖

+ សម្រាប់ក្រុមទី១គឺ:

– ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃសេស ចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ១២:០០

– ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃគូ ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៨:០០

+សម្រាប់ក្រុមទី២គឺ:

– ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃសេស ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៨:០០

– ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃគូ ចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ១២:០០

ខាងក្រោមនេះគឺជា កម្មវិធីកាត់ចរន្តតាមពេលវេលា និង ទីតាំង របស់ក្រុមនីមួយៗ៖

អត្ថបទ៖ សេម

Share This Post: