សង្គម

តួកគីសម្រេចផ្តល់កប៉ាល់អគ្គិសនី ដែលមានកម្លាំង២០០មេហ្គាវ៉ាត់ ដើម្បីមកផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា

BY
Khmernote Media
March 29, 2019

នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ វេទិកានេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុមហ៊ុនមួយរបស់ប្រទេសតួកគី បានសម្រេចផ្តល់កប៉ាល់ ដែលផ្ទុកអគ្គិសនីកម្លាំង២០០មេហ្គាវ៉ាត់មកប្រទេសកម្ពុជា ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជារយៈពេលប្រមាណ៣ឆ្នាំ។ ហើយនៅក្នុងវេទិកានេះ សម្តេចតេជោក៏បានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅចំពោះមុខលោកស្រី ឯកអគ្គរដ្ឋទូតតួកគី ដើម្បីឲ្យលោកស្រីនាំយកលិខិតនោះ ផ្ញើជូនប្រធានាធិបតីតួកគី។ សម្តេចក៏បានអរគុណទៅកាន់ឯកអគ្គរដ្ឋទូតតួកគី ដែលខំប្រឹងប្រែងលើបញ្ហាអគ្គិសនីនេះផងដែរ៕

អត្ថបទ៖ សេម

Share This Post: