សង្គម

ប៉ះចំប្តីប្រមឹក ឈ្លោះប្រកែកជាមួយនឹងប្រពន្ធមួយប្រាវ ស្រាប់តែយកអាវុធ​ច្នៃ​បាញ់​ចំ​ចង្កេះ​ប្រពន្ធរបួសធ្ងន់​

BY
Khmernote Media
March 30, 2019

កំពង់ធំ៖ មានករណីហិង្សាមួយបានកើតឡើង ដោយប្តីជនបង្ក បានផឹកស្រាស្រវឹង ព្រមទាំងបានឈ្លោះទាស់សម្តីជាមួយនឹងប្រពន្ធឈានដល់ហិង្សាទាញយកអាវុធច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង ៧និង១៥នាទីយប់ នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ រងរបួសចំចង្កេះធ្ងន់ធ្ងរ ចំណែកជនបង្កជាប្តីមានឈ្មោះ ហុឹម ហួន ភេទប្រុស អាយុ៥៥។ មូលហេតុនាំឲ្យកើតហិង្សាកើតឡើងក្រោយពេលដែល បុរសជាប្តី បានផឹកស្រាស្រវឹង រហូតបាន ឈ្លោះទាស់សម្តីជាមួយប្រពន្ធ និងឈានដល់កើតហិង្សាបែបនេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះមន្ទីរ​ពេទ្យខេត្តកំពង់ធំ ចំណែកជនបង្កក្រោយធ្វើ​សកម្មភាពរួចទំលាក់ទុកអាវុធច្នៃចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួនបាត់ស្រមោល៕

​ប្រភព៖ kanharith khieu

Share This Post: