ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកយាយកំសត់ ត្រូវបានម្ចាស់គម្រោង “កំពតបារ៉ាហ្គោន” ធ្វេីផ្ទះទិញសម្ភារៈ ផ្គត់ផ្គង់ ឲ្យមានផ្ទះសមរម្យ

    BY Khmernote Media April 3, 2019
    លោកយាយកំសត់  ត្រូវបានម្ចាស់គម្រោង  “កំពតបារ៉ាហ្គោន” ធ្វេីផ្ទះទិញសម្ភារៈ  ផ្គត់ផ្គង់ ឲ្យមានផ្ទះសមរម្យ

    (ភ្នំពេញ )៖ ជារឿងមួយគួរឲ្យសរសើរ ដែលម្ចាស់គម្រោង “កំពតបារ៉ាហ្គោន” លោក ឈួន បូរី បានធ្វើការងារសប្បុរសធម៌មួយជូន ដូនចាស់ជរា គ្មានទីពឹង ម្នាក់ ដោយលោកបានចំណាយថវិកា ជាច្រេីន សាងសង់ផ្ទះនិងបានទិញសម្ភារៈដាក់ នៅក្នុងផ្ទះប្រមាណជាង១ពាន់ដុល្លារបន្ថែមទៀត។

    នៅពេលថ្មីៗនេះ ម្ចាស់គម្រោង “កំពតបារ៉ាហ្គោន” លោក ឈួន បូរី បានធ្វេីការងារសប្បុរសធម៌មួយទៀត ហេីយ ដោយលោកបានធ្វេីផ្ទះជូនចាស់ជរា និងទិញសម្ភារៈដាក់ក្នុងផ្ទះ ជូនលោកយាយចាស់ រស់នៅគ្មានទីពឹង នៅខេត្តកំពត។ ហេីយនេះមិនមែនជាសកម្មភាពដំបូងទេ សម្រាប់លោក ព្រោះលោកបានចូលរួមចំណែកជួយសង្គម និងធ្វេីការងារសប្បុរសធម៌ច្រេីនមកហេីយ កាលពីកន្លងទៅនេះ។ ហេីយនៅពេលឆាប់ៗនេះ លោកនឹងមានគម្រោងចុះទៅជួយចាស់ជរា នៅខេត្តកំពង់ធំ បន្តទៀត។

    ជាមួយគ្នានោះផងដែរ លោកក៏បានអំពាវនាវទៅដល់សប្បុរសជន ផ្សេងៗ ផងដែរថា “ដោយមើលឃើញការលំបាក របស់លោកយាយ គឺលោកយាយរស់នៅមានការខ្វះខាត សូមប ងប្អូនអាចចូលរួម តាមទឹកចិត្តជួយដល់គាត់ផង ព្រោះគាត់អត់មានសាច់ញាតិទេ”។

    សូមជម្រាបផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់គម្រោងខាងលើ បានធ្វើការងារសប្បុរសធម៌បែបនេះ ពោលកន្លងមកគាត់បានចូលរួមជួយឧត្ថមកុមារកំព្រា ជាច្រេីន មាននៅតាមបណ្តាលខេត្តផ្សេង ៗ និងនៅខេត្តកោះកុង ជួយជាថវិកា សម្ភារៈ សិក្សាមួយចំនួន និងការងារសង្គមជាច្រេីនទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay