ខ្មែរណូត

ស្វែងរក

  • សង្គម

    គិតត្រឹមថ្ងៃនេះ សំរាមដែលប្រមូលចេញពីលូទឹកស្អុយមានចំនួនជិត៣តោនឯណោះ

    BY Khmernote Media April 4, 2019
    គិតត្រឹមថ្ងៃនេះ សំរាមដែលប្រមូលចេញពីលូទឹកស្អុយមានចំនួនជិត៣តោនឯណោះ

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តជាច្រើន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបាននាំគ្នាខិតខំប្រឹងប្រែងប្រមូលសំរាម ដែលអណ្តែងនៅលូទឹកស្អុយ ម្តុំបឹងត្របែកអស់ជាច្រើនថ្ងៃមិនថាយប់​ ឬថ្ងៃឡើយ។ ក្រោយខិតខំប្រឹងប្រែងអស់ជាច្រើនសប្តាហ៍មក យើងសង្កេតឃើញលូទឹកស្អុយ ដែលធ្លាប់តែមានសំរាមអណ្តែតពាសវាលពាសកាលនោះ ប្រែក្លាយជាមិនសូវមានសំរាមដូចមុន។

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ឋផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០តោន ស្មើនឹង ៨០% នៃផែនការកំណត់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នាសម្អាតទីក្រុងយើង កុំបោះសំរាមចោលផ្តេសផ្តាស៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay